ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តតាកែវបានរកឃើអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១នាក់ ដែលជាករណីកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នាមកនេះ។ កាលពីថ្ងៃទី២៥ឧសភា ខេត្តតាកែវបានរកឃើញអ្នកឆ្លងថ្មីច្រើនដល់៤៩នាក់, ចំណែកនៅ ថ្ងៃទី២៦ឧសភា បានរកឃើញចំនួន៣៧នាក់ និងនៅថ្ងៃនេះ ចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះមកនៅត្រឹម១១នាក់។ គិតក្នុងរយៈពេល៣ថ្ងៃជាប់គ្នាមកនេះ ការឆ្លងកូវីដ១៩មានចំនួនសារុប៩៧នាក់។  យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង១១នាក់នៅថ្ងៃនេះ រួមមានអ្នករស់នៅស្រុកព្រៃក្បាសម្នាក់, ស្រុកបាទីចំនួន៤នាក់, ស្រុកសំរោង ៤នាក់ និងក្រុងដូនកែវ២នាក់។

រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង១១នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner