ខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តត្បូងឃ្មុំបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាល ខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង៩នាក់នោះ រួមមាន៨នាក់ឆ្លងនៅក្នុងស្រុកអូររាំងឪ និងម្នាក់ទៀតជាអ្នកដំណើរ មកពីខេត្តកំពង់ឆ្នាំង។ រដ្ឋបាលខេត្តបានបន្តថា ជាមួយនឹងការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ គេក៏បាន រកឃើញអ្នកបានប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺ ចំនួន៣៣នាក់ទៀតផងដែរ។

រដ្ឋបាលខេត្តត្បូងឃ្មុំបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៩នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និង ប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែល នៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner