ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីដថ្មី១៩នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងជម្ងឺកូវិដថ្មីចំនួន ១៩នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការរកឃើញការឆ្លងថ្មីនៅថ្ងៃនេះ ត្រូវគេបញ្ជាក់ថាមានច្រើនជាងម្សិលមិញចំនួន៤នាក់។

សេចក្តីប្រកាស របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ឧសភានេះ បានបញ្ជាក់ថា មនុស្សឆ្លងថ្មីទំាង១៩នាក់ មាននៅស្រុក កំពង់ត្រឡាច ២នាក់, នៅស្រុកសាមគ្គី ៣នាក់, នៅស្រុករលាប្អៀរ៧នាក់, ស្រុកទឹកផុស៦នាក់ និង ក្រុងកំពង់ ឆ្នាំង១នាក់ ។

ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី២៧ឧសភានេះ មានអ្នកជម្ងឺកូវិដ១៩សរុប ២១៦នាក់, ព្យាបាលជា សះស្បៀយ៣២នាក់, កំពុងសម្រាកព្យាបាល១៨១នាក់ និងមានអ្នកស្លាប់ដោយសារជម្ងឺកូវិដ១៩ ចំនួន៣នាក់ ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner