ខេត្តកំពត មានអ្នកឆ្លង៧នាក់ (Video Inside)

ខេត្តកំពតបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្ត អ្នកមានវិជ្ជមានថ្មីទាំង៧នាក់នោះ រួមមាននៅស្រុកអង្គរជ័យចំនួន៤នាក់ និងនៅស្រុកទឹកឈូចំនួន៣ នាក់។

រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា គេនៅបានរកឃើញអ្នកពាក់ពន្ធ័១៧នាក់ ដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង៧នាក់នោះ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្តបញ្ជាក់។ 

រដ្ឋបាលខេត្ត បានអំពាវ នាវដល់អ្នកផ្សេងទៀត ដែលមានពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នក វិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner