Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៊ីរី 🇸🇾 សម្រាប់អាណត្តិទី៤
អត្ថបទដោយ៖
AMS OneMinute
Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៊ីរី 🇸🇾 សម្រាប់អាណត្តិទី៤។ នេះបើតាមសារព័ត៌មាន Reuters នាព្រឹកថ្ងៃទី២៨ ឧសភា ២០២១។
អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលីជាដើមបានចោទប្រកាន់ថា វាជាការបោះឆ្នោតមិនសេរី និងយុត្តិធម៌ បើទោះបីជាប្រជាជនស៉ីរីជាង ១៤លាននាក់ ស្មើ៧៨ភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោតសរុបបានចូលរួមក៏ដោយ។
ស៊ីរីមិនទាន់មានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយនៅឡើយទេ។ សង្គ្រាមផ្ទុះឡើងអំឡុងបដិវត្តន៍ផ្កាម្លិះកាលពីឆ្នាំ២០១១ រហូតមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សជាង ៣៨៨.០០០នាក់ ប្រជាជនរាប់លាននាក់ទៀតរត់ភៀសខ្លួន និងហេដ្ឋរចនាសម្ព័ន្ធស្ទើរគ្រប់ខេត្តក្រុង បានបំផ្លិចបំផ្លាញរាបដល់ដី។
Assad មិនសូវជារងសម្ពាធដូចមុនទេ នៅពេលមានរុស្ស៉ីជាខ្នងបង្អែកដ៏រឹងមាំ។

📷 Reuters