ក្រុមហ៊ុន Facebook និង Instagram គ្រោងដាក់អោយប្រើមុខងារថ្មីមួយ ដែលនឹងអនុញ្ញាតអោយអ្នកប្រើអាចបិទបាំងចំនួន “Like” បាន (មានវីដេអូ)

Video: https://fb.watch/5Mn4YTf-kP/

អាមេរិក៖ ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកប្រើប្រាស់បណ្តាញសង្គមយក្ស Facebook និង Instagram នឹងអាចមានជម្រើសក្នុងការបិទបាំងចំនួន “Like” នៅពេលពួកគេបង្ហោះរូបភាព និងវីដេអូទៅក្នុងគណនីយរបស់ខ្លួន ។

ប្រភពបានអោយដឹងថា កម្មវិធី Instagram គ្រោងដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយ ដោយអនុញ្ញាតឱ្យអ្នកប្រើអាចធ្វើការបិទបាំងចំនួន Like នៅលើផុសនីមួយៗ ដោយមុខងារថ្មីនេះ ត្រូវបាន Instagram បញ្ជាក់ថា អាចនឹងដាក់ឱ្យប្រើនៅលើ Instagram និង Facebook នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុននេះទៀត ។

សូមបញ្ជាក់ថា អ្នកប្រើកម្មវិធី Instagram នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការបិទបាំងនូវចំនួន Like គ្រប់ផុសរបស់គេបាន ដែលការធ្វើបែបនេះ គឺដើម្បីកុំឱ្យអ្នកប្រើប្រាស់មួយចំនួនអន់ចិត្តនៅពេលដែលការបង្ហោះរបស់ខ្លួនមាន Like តិច និងមួយទៀតគឺដើម្បីលាក់បាំង Like បើសិនជាពួកគេចង់ធ្វើវា ៕ ប្រភព៖ Businesstoday

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner