សម្តេច ហ៊ុន សែន គ្រោងចូលរួមកិច្ចប្រជុំកំពូល P4G ឆ្នាំ២០២១ រៀបចំដោយប្រធានាធិបតីកូរេខាងត្បូង (Video Inside)
សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបរិស្ថានមួយនាសប្តាហ៍ក្រោយ ដែលនឹងរៀបចំឡើងដោយប្រធាធិបតីនៃប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ Conference ។ កិច្ចប្រជុំកំពូល សេអ៊ូល P4G ឆ្នាំ២០២១នៅថ្ងៃទី៣១ឧសភា នឹងប្រព្រឹត្តទៅក្រោមប្រធានបទ ”ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវ អព្យាក្រឹតភាពកាបោន”។ សម្ដេចតេជោហ៊ុន សែន គ្រោងនឹងថ្លែងសុន្ទរកថាលើប្រធានបទ “ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩”។
សន្និសីទកំពូលនោះ ត្រូវគេបញ្ជាក់ស្ថិតក្នុងគោលបំណងរៀបចំភាពជាដៃគូសម្រាប់ ការអភិវឌ្ឍបៃតង និងគោល ដៅសកលឆ្នាំ២០៣០ ដែលជាយន្តការដាក់ចេញដើម្បីកសាងកាន់តែប្រសើរ, និងកាន់តែមានភាពបៃតង ក្នុងទសវត្សនេះដែលជាទសវត្សត្រូវធ្វើសកម្មភាព។
សន្និសីទកំពូលនោះ ត្រូវគេបញ្ជាក់ស្ថិតក្នុងគោលបំណងរៀបចំភាពជាដៃគូសម្រាប់ ការអភិវឌ្ឍបៃតង និងគោល ដៅសកលឆ្នាំ២០៣០ ដែលជាយន្តការដាក់ចេញដើម្បីកសាងកាន់តែប្រសើរ, និងកាន់តែមានភាពបៃតង ក្នុង ទសវត្សនេះដែលជាទសវត្សត្រូវធ្វើសកម្មភាព។