ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៧ពាន់២៣៧នាក់ (Video Inside)
ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃសុក្រនេះ បានថយចុះចំនួន៥៩ករណី បើប្រៀបធៀបកាលឆ្លងពីម្សិលមិញ។ កាលពីថ្ងៃព្រហស្បតិ៍ការឆ្លងចូលក្នុងសហគមន៍មាន៦៣៣ករណី, ចំណែកនៅថ្ងៃសុក្រនេះ ការឆ្លងចូលក្នុងសហគមន៍មាន៥៧៤ករណី។ គិតចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមក ការឆ្លងចូលក្នុងសហគមន៍មានចំនួនសរុប ២ពាន់៩១៣ករណី ដែលនាំឲ្យចំនួនឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់២ម៉ឺន៧ពាន់ ៤៣៣ករណីហើយ។
កម្ពុជាគិតត្រឹមថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១នេះមានការឆ្លងសារុបទូទាំងប្រទេស មាន ចំនួន២ម៉ឺន៨ពាន់២៣៧ករណី, ការស្លាប់សរុបមានចំនួន១៩៦នាក់ក្រោយការស្លាប់ថ្មីចំនួន២នាក់ ក្នុងរយ:ពេល ២៤កន្លងមកនេះ, ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន២ម៉ឺន៩រយនាក់ ក្រោយការព្យាបាលជា សះស្បើយ ចុងក្រោយនេះចំនួន៥០២នាក់។