ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួនមានចំនួន ២ម៉ឺន ៧ពាន់៤៧៥ករណី និងការស្លាប់ថ្មីមានចំនួន៤៧៩នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការ ឆ្លងថ្មីសរុបចំនួន៥៩៩ករណី ក្នុងនោះ៥៧៤ករណីជាការដែលឆ្លងក្នុងសហគមន៍, និង២៥ករណីទៀតជាការនាំ ចូលពីក្រៅប្រទេស។
ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន គឺមានទាំង ១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស គឺប្រទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, កម្ពុជា, ថៃ, ឡាវ និងវៀតណាម។