ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មី៥០នាក់ (Video Inside)

ខេត្តស្វាយរៀងបាន រកឃើញអ្នកជំងឺកូវីដថ្មី ចំនួន៥០នាក់ នៅថ្ងៃនេះ។ សេចក្តីរាយការណ៍២៤ម៉ោងមុននេះ បានឲ្យដឹងដែរថា ខេត្តស្វាយរៀងបានរកឃើញការឆ្លង៧៤នាក់ផងដែរ ដែលនាំឲ្យការឆ្លងសារុបថ្ងៃនេះ មាន ចំនួន១២៤នាក់។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដថ្មីចំនួន៥០ ដែលទើបបានរកឃើញថ្មីនេះ ភាគច្រើនជា កម្មករ និងកម្មការិនីរោងចក្រដែល ជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់រោទិ៍ចំនួន២៣នាក់, ស្រុកស្វាយទាប ចំនួន ៩នាក់, ក្រុងបាវិតចំនួន៦នាក់, ស្រុក ស្វាយជ្រំ៦នាក់, ក្រុងស្វាយរៀង២នាក់, ស្រុករំដួល២នាក់ និងស្រុកចន្ទ្រា ម្នាក់។

គិតរហូតមកដល់ពេលនេះ ខេត្តស្វាយរៀង រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៧០៧នាក់ ក្នុងនោះស្រី ៣៨៨ នាក់, អ្នកជាសះស្បើយ ចំនួន៣៧៧នាក់, និងករណីស្លាប់ មា​នចំនួន៥នាក់ ក្នុងនោះស្រី២នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner