ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០នាក់ (Video Inside)
ខេត្តព្រៃវែងបានរកអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០នាក់នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ កាលពីម្សិលមិញខេត្តព្រៃវែងបានរកឃើញអ្នកឆ្លង២៥នាក់ដែលនាំឲ្យការឆ្លងក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះមានចំនួន ៣៥ នាក់ហើយ។
យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង១០នាក់នោះ មានស្រ្តីចំនួន៥នាក់ដែល មាននៅក្នុងស្រុក ពារាំងម្នាក់, ស្រុកបាភ្នំ២នាក់, ស្រុកកំចាយមារម្នាក់, ស្រុកព្រះស្តេច៣នាក់ និងស្រុកកំពង់ត្របែក៣នាក់។ ខេត្តព្រៃវែងគិតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ មានអ្នកឆ្លងសរុបចំនួន៣៤០, បានព្យាបាលជាសះស្បើយ ចំនួន១៥២នាក់, និងស្លាប់ចំនួន៤នាក់។