ហាងតូតាសង្កាត់ផ្សារដេប៉ូ២ មានអ្នកឆ្លងកូវីដ១៩ (Video Inside)
ពលរដ្ឋដែលធ្លាប់ចេញចូលហាងតូតាសូមប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង តូតា មាន ទីតាំងស្ថិតនៅផ្ទះលេខ ៥៦៤-៥៦៦ ផ្លូវលេខ១២៨ នៃវិថីកម្ពុជាក្រោម, សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
យោងតាមអនុគណៈកម្មការស្រាវជ្រាវ អ្នកឆ្លងជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងនៃហាងតូតានោះរវាង ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវបានថ្លែងថាមានបុគ្គលិកធ្វើការទាំង អស់ចំនួន១១នាក់នៅទីនោះ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ អ្នកពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។