ហាងពន្លក ៩៩ ក្នុងសង្កាត់ស្រៈចក មានអ្នកឆ្លងកូវីដ១៩​ (Video Inside)

អ្នកដែលបានចេញចូលនៅហាង ពន្លក ៩៩ ក្នុងសង្កាត់ស្រះចក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ទីតាំងហាងពន្លក៩៩លក់គ្រឿងតុបតែងឡាន មានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស, សង្កាត់ស្រះចក នៃ ខណ្ឌដូនពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មាន អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីនោះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១។ បុគ្គលិកវិជ្ជមានកូវីដ-១៩នោះ ត្រូវគេរាយការណ៍ដែរថា ក៏ធ្លាប់បានចល័តទៅធ្វើនៅកន្លែងលក់ ផ្សេងទៀត នៅក្បែរទីតាំងនោះផងដែរ។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល ធ្លាប់ បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner