រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០
រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យាជាចលករស្នូលក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។
ដើម្បីគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា គេត្រូវ៖
១. បង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល
២. បង្កើតគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសន្តិសុខឌីជីថល
៣. បង្កើតស្តង់ដារជាតិកម្ពុជា ស្តីពីយន្តការគ្រប់គ្រងសន្តិសុខព័ត៌មាន
៤. បង្កើតច្បាប់ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
៥. បង្កើតអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway – NIG)
៦. បង្កើតអនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល
៧. បង្កើតគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា
៨. បង្កើតច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន
៩. បង្កើតច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យា។
