គ.ជ.ប យកថ្ងៃទី២០មិថុនា រៀបចំសាកល្បងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគជប បានសម្រេចយកថ្ងៃទី២០មិថុនាឆ្នាំ២០២១ដើម្បីធ្វើ ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រព័ន្ធ IT។
សមាជិក និងជាអ្នកនាំពាក្យ គជប លោកឌឹម សុវណ្ណារុំ បានថ្លែងបញ្ជាក់ប្រាប់កាលបរិច្ឆេទ្ធរៀបចំសាកល្បងនេះ នៅព្រឹកថ្ងៃទី២៨ឧសភា។ លោកឌឹម សុវណ្ណារុំ បានថ្លែងបញ្ជាក់ទៀតថា គ.ជ.ប មិនអាចលើកពេលវេលា ក្នុងកិច្ចការរៀបចំបោះឆ្នោត នេះបានទៀតនោះទេ ដោយសារមានកិច្ចការត្រូវធ្វើជាច្រើនទៀតដូចជា ការបណ្តុះបណ្តាលមន្ត្រីដែលទទួល ភារកិច្ចរៀបចំការបោះឆ្នោត, ការរៀបចំចុះបញ្ជីគណបក្សនយោបាយ, ការរៀបចំបោះឆ្នោតជ្រើសរើស ក្រុមប្រឹ ក្សាក្រុងបូកគោ, ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទៅតាមពេលវេលាដែលបានកំណត់ជាបន្តបន្ទាប់ ។
គម្រោងរៀបចំការបោះឆ្នោតសាកល្បងរបស់គ.ជ.ប នឹងគ្រោងធ្វើឡើងនៅក្នុងឃុំសង្កាត់គោលដៅចំនួន២៥ នៃរាជធានី ខេត្ត ទាំងអស់ទូទាំងប្រទេស តាមរយៈប្រើនូវប្រព័ន្ធITជាមធ្យោបាយ សំដៅឈានទៅធ្វើការអនុវត្ត ជាក់ស្តែង សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនាឆ្នាំ២០២៣។