ថៃឆ្លងកូវីដថ្មី ជាង៩ពាន់នាក់ ស្លាប់៥៨នាក់ ត្រឹម២ថ្ងៃ
The Nation បានចេញផ្សាយ នៅថ្ងៃអាទិត្យទី៣០ ឧសភា ២០២១នេះថា ប្រទេសថៃមានឆ្លងជំងឺកូវីដ១៩ថ្មី ៤៥២៨នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ ខណៈម្សិលមិញ ប្រកាសថា ឆ្លងថ្មីជិត៥ពាន់នាក់ ដូច្នេះ ២ថ្ងៃជាប់គ្នា ថៃមានឆ្លងថ្មីជាង៩ពាន់ករណី។
ក្រៅពីនេះ ក៏មានស្លាប់មនុស្ស២៤នាក់ទៀតដែរ ២៤ម៉ោងចុងក្រោយនេះ ខណៈម្សិលមិញ ថាស្លាប់៣៤នាក់៕


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ