Kai Havertz បំផ្លាញក្តីស្រម៉ៃ Man City ចង់គ្រងពាន Champions League ជាលើកដំបូង


ខ្សែប្រយុទ្ធវ័យក្មេង Kai Havertz រកបានគ្រាប់បាល់ជ័យជំនះអោយតោខៀវ Chelsea លើកពាន UCL លើកទី២ ខណៈបំផ្លាញក្តៅស្រម៉ៃលើកពានទ្វីបអឺរ៉ុបជាលើកដំបូងរបស់ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep ។

គ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិអាល្លីម៉ង់យប់មិញនេះ រកបាននៅនាទី៤២ ពីការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម Mason Mout ។ នេះក៏ជាគ្រាប់ទីមួយ នៅ UCL រដូវកាលនេះ ប៉ុន្តែ Havertz រកគ្រាប់បាល់អោយក្រុម Chelsea ៤គ្រាប់ហើយ ពីការបង្ហាញខ្លួន២៧ប្រកួត ចាប់តាំងផ្ទេរចេញពី Bayer Leverkusen ក្នុងឆ្នាំ២០២០ ជាមួយតម្លៃខ្លួន ៧០លានផោន ។ ចំណែកឯកីឡាករដែលបានជាប់ឈ្មោះជា Man of the Match វិញ គឺបានលើខ្សែបម្រើសញ្ជាតិបារាំង Kante ។


គួរបញ្ជាក់ថា ក្រុមតោខៀវឈ្នះពាន UEFA Champions League ២លើកហើយ ដោយឈ្នះលើកដំបូង ក្នុងឆ្នាំ២០១២ ក្រោមការដឹកនាំរបស់លោក Roberto Di Matteo និងឆ្នាំ២០២១នេះ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ក្នុងចំណោមឡើងដល់វគ្គផ្តាច់ព្រ័ត្រ៣លើក ៕
