សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ជោគជ័យទាំងម្ជុលទី១ និងម្ជុលទី២
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះថា ដំណើរការចាក់វ៉ាក់សាំងជូននិងកម្មករ កម្មការនី នៅតំបន់ក្រហមគឺបានប្រព្រឹត្តទៅ ដោយរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម គឺបានសម្រេចអស់ហើយ គឺបានសម្រេចទាំងម្ជុលទី១ និងម្ជុលទី២។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា ប៉ុន្តែឥឡូវនេះ មានហេតុការណ៍មួយចំនួនទៀត ក៏យើងពិបាកនឹងពន្យល់ដែរ។ អ្នកខ្លះយោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺចាក់មិនឱ្យមិនដក ។ ដូច្នេះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋគាត់ក្តាប់បាន។ ប្រជាពលរដ្ឋមួយចំនួនដឹងថា ទីកន្លែងចាក់វ៉ាក់សាំង របស់ក្រុមគ្រូពេទ្យកងទ័ពនៅបន្តចាក់។ ដូច្នេះពួកគាត់នាំគ្នាមកពីកន្លែងទីទៃ ឬកន្លែងផ្សេង ហើយយើងកំពុងយើងពិចារណាអំពីម្ជុលទី១ និងម្ជុលទី២។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺការប្រើប្រាស់វ៉ាក់សាំងដែលមានតាមដំណាក់នីមួយៗ គឺដើម្បីឱ្យវាស្របទៅតាមតំបន់នីមួយៗ ហើយនិងតម្រូវការបន្ទាន់នៅកន្លែងនីមួយៗ ហើយចាត់ទុកថា ភាពវិសេសវិសាល និងឈ្លាសវៃបំផុតក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺការបំពេញភារកិច្ចក្នុងការអនុវត្តនយោបាយវ៉ាក់សាំង គឺវាស្របរបៀបណា ត្រឹមត្រូវរបៀបណា ហើយអាចចាត់ទុកជាប្រវត្តិសាស្ត្រ នៃការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩៕
ដោយៈពលជ័យ





