ក្រុមហ៊ុន Genesis ដែលស្ថិតក្រោមក្រុមហ៊ុនកូរ៉េ Hyundai ប្រកាសចេញលក់រថយន្ត GV70 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក (មានវីដេអូ)

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន ជេនណេស៊ីស (Genesis) ដែលស្ថិតក្រោមក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ (Hyundai) បានប្រកាសនូវតម្លៃលក់នៃរថយន្ត GV70 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយលក់ថោកជាងគូប្រជែង ។

រថយន្ត ជេនណេស៊ីស GV70 2.5T AWD ស្ទេនដាដ មានតម្លៃចាប់ពី៤ម៉ឺន១ពាន់ដុល្លារ ដោយមានបំពាក់ប្រព័ន្ធជំនួយការបើកបរមកជាច្រើន ។ វាប្រើម៉ាស៊ីនសាំងចំណុះ២,៥លីត្រ turbocharged ទំហំ៤ស៊ីឡាំង មានកម្លាំង៣០០សេះ និងកម្លាំងបង្វិល៤២២ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ៨វគ្គ និងប៉ុងពីរមកស្តង់ដារ ។ ដោយឡែក រថយន្ត SUV ខ្នាតតូចនេះ ក៏ផ្តល់ជម្រើសម៉ាស៊ីនធំផងដែរ គឺ GV70 3.5T AWD ស្ទេនដាដ តម្លៃ៥ម៉ឺន២ពាន់៦រយដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ៣,៥លីត្រ ធ្វីនធើបូ (twin-turbo) ទំហំ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ និងកម្លាំងបង្វិល៥៣០ញ៉ូតុនម៉ែត្រ ។

សូមជម្រាបថា រថយន្ត ជេនណេស៊ីស GV70 នឹងត្រូវប្រជែងជាមួយ អូឌី ខ្យូហ្វាយ (Audi Q5 ) ដែលមានតម្លៃចាប់ពី៤ម៉ឺន៣ពាន់៣រយដុល្លារ រថយន្ត BMW X3 តម្លៃចាប់ពី៤ម៉ឺន៣ពាន់ដុល្លារ និងរថយន្ត មឺសឺដេស ជីអិលស៊ី (Mercedes GLC) តម្លៃចាប់ពី៤ម៉ឺន៣ពាន់២រយដុល្លារសម្រាប់ទីផ្សារអាមេរិក ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner