របាយការណ៍របស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយបង្ហាញថា វ៉ាក់សាំងចិន Sinovac ធ្វើអោយអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ធ្លាក់ចុះ៩៧ភាគរយ (មានវីដេអូ)
Video: https://fb.watch/5QnAjMH0Af/
អ៊ុយរ៉ាហ្គាយ៖ របាយការណ៍របស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំង ខូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) ក្នុងរយៈពេល១៤ថ្ងៃនោះ អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សពេញវ័យមានអាយុចន្លោះពី១៨-៧០ឆ្នាំបានធ្លាក់ចុះរហូតដល់ ៩៧ភាគរយ ។
របាយការណ៍ខាងលើនេះ គឺបានមកពីការធ្វើតេស្តទៅលើមនុស្ស ៧១ម៉ឺន២ពាន់៧១៦នាក់ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភាកន្លងមកនេះ ក្រោយពួកគេបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ពេញលេញ ។
បើតាមរបាយការណ៍ដដែលនេះ សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ រួចរាល់ អត្រានៃការចូលសម្រាកព្យា បាលនៅតាមមន្ទីរពេទ្យបានធ្លាក់ចុះជាង៩៥ភាគរយ ហើយករណីឆ្លងក៏បានធ្លាក់ចុះ ៥៧ភាគរយផងដែរ ៕ ប្រភព៖ ស៊ីនហួរ

