ចិនត្រៀមបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ស្ថានីយអវកាស Tianhe នៅខែក្រោយនេះ (មានវីដេអូ)

Video: https://fb.watch/5Qo2ixLWgO/

ចិន មន្ត្រីនៃរដ្ឋបាលអវកាសចិន និងជាអវកាសយានិកចិនដំបូង ដែលនឹងរួមដំណើរជាមួយសមាជិកពីររូបទៀតបាននិយាយថា ពួកគេនឹងត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសចិន ធានហឺ (Tianhe) ដែលកំពុងស្ថិតក្នុងការសាងសង់នៅអំឡុងខែមិថុនាខាងមុខនេះ ។

លោក វ៉ាង លីវៃ ដែលជាអនុប្រធានកម្មវិធីកែច្នៃបេសកកម្មនាំមនុស្សទៅទីអវកាស និងត្រូវជាអវកាយិកដែលមានតួនាទីឡើងទៅកាន់ស្ថានីយអវកាស ធានហឺ ដោយផ្ទាល់នៅក្នុងខែមិថុនាខាងមុខ បានបញ្ជាក់ថា ការបាញ់បញ្ជូនអវកាសយានិកទាំង៣រូប នឹងក្លាយជាការធ្វើតេស្ត នៃដំណើរការរបស់ ធានហឺ ក្នុងការទទួលក្រុមអវកាសយានិកចិនដំបូង និង ដើម្បីដឹកជញ្ជូនឥន្ធនៈ ព្រមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់ចាំបាច់នានាទៅកាន់ទីនោះបន្ថែមទៀតផងដែរ ។

សម្រាប់បន្ទប់បន្ថែមនៃស្ថានីយអវកាស ធានហឺ ដែលអវកាសយានិកបីរូបខាងលើនេះត្រូវជិះនោះ មានឈ្មោះថា ហ្សិនចូវ ១២ (Shenzhou 12) នឹងត្រូវរុញច្រានដោយគ្រាប់រ៉ុក្កែតចិន ឡុង ម៉ាច ចេញពីមូលដ្ឋានបាញ់បង្ហោះឈ្មោះ ជីវក្វាន់ (Jiuquan) ស្ថិតនៅភាគឦសានប្រទេសចិន នៅអំឡុងខែមិថុនាឆាប់ៗនេះ ៕ ប្រភព៖ CNA និង FN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner