អង្គភាពនៃរដ្ឋាករទឹក ខេត្តបាត់ដំបងបានជូនសេចក្តីជូនដំណឹងស្តីពីភាពរអាក់រអួល ក្នុងការផ្តល់ នូវសេវាផ្គត់ផ្គង់ទឹកស្អាត

អត្ថបទដោយ៖
Kien Sereyvuth

   ដោយយោងពីការងា រចាំបាច់របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង និងដើម្បីធានា នូវ សុវត្ថិភាពទឹកនិងសុខភាព របស់អតិថិជន ដែលកំពុងប្រើប្រាស់ទឹកស្អាតរបស់អង្គភាព ក្នុងនោះ៖

          អង្គភាព រដ្ឋាករទឹក បាត់ដំបង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជា អតិថិជនកំពុងតែប្រើប្រាស់ទឹកស្អាតដែលផ្គត់ផ្គង់ដោយអង្គភាពរដ្ឋាករទឹកបាត់ដំបង សូមមេត្តាជ្រាបថា៖ ក្រោយពីបានតាមដានពីលំហូរទឹកស្ទឹងសង្កែ ដែលទទួលរងនូវផលប៉ះពាល់មួយរយៈកន្លងមកនេះនិងក្រោយពីពិនិត្យឃើញថា៖ ” ប្រភពទឹកសម្រាប់ធ្វើផលិតកម្មទឹកស្អាត មានការប្រែប្រួលនិងមានកម្រិតល្អក់ខ្ពស់ដែលអាចបង្កជា ហានិភ័យដល់អ្នកប្រើប្រាស់។ ក្នុងន័យនេះ និងដើម្បីធានា នូវនិរន្តរភាព ពីការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនប្រកបដោយសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ របស់ អតិថិជនទូទៅនៅក្នុងខេត្ត។    

       ដូចនេះ ចាប់ពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២១ នេះតទៅ សេវាផ្គត់ផ្គង់ទឹកស្អាត នៃរដ្ឋាករទឹកបាត់ដំបងអាចនឹងមានភាពរអាក់រអួលខ្លះៗក្នុងការផ្គត់ ផ្គង់ដោយសារអ្នកបច្ចេកទេសកំពុង តែ ធ្វើ ការកែសម្រួលបច្ចេកទេសផ្នែកខ្លះ  នៃប្រព័ន្ធអាង ប្រព្រឹត្តិកម្មទឹកស្អាតដើម្បីទប់ទល់ពីការបម្រែបម្រួលស្ថានភាពទឹកជាក់ស្តែង និងដើម្បីធ្វើការសម្រិតសម្រាំង កែលម្អនូវគុណភាពទឹក ស្អាតឲ្យបានស្របទៅតាម ស្តង់ដារ គុណភាព  ទឹកស្អាត របស់អង្គភាព។

       ហើយក្នុងរយៈពេលនៃការ កែសម្រួលនូវលក្ខណៈបច្ចេកទេសនេះ សេវាផ្គត់ផ្គង់ទឹកស្អាត   នៃអង្គភាពរដ្ឋាករទឹកបាត់ដំបង អាច ប្រឈម នឹងជួបប្រទះពីភាព រអាក់រអួល ខ្លះៗដោយសារតែសម្ពាធទឹក មិន សូវគ្រប់គ្រាន់ឡើយ ចាប់ពីថ្ងៃជូនដំណឹងតទៅនិងក្នុងរយៈពេលដ៏ខ្លីនេះ។

    អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក -លោកស្រី   ជាអតិថិជន ទាំងអស់   សូមជ្រាប និងសូមមេត្តាត្រៀមលក្ខណៈ បម្រុងក្នុងការស្តុកទុកទឹកស្អាតសម្រាប់ការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ក្នុងមួយរយៈពេល។

               អង្គភាពរដ្ឋាករទឹកបាត់ដំបងយើងខ្ញុំ សង្ឃឹមថា៖ ឯកឧត្តម លោកជំទាវ លោក-លោកស្រី  ដែលជា  អតិថិជនទាំងអស់ សូមមេត្តាជ្រាប និង សូមមេត្តាអធ្យាស្រ័យយោគយល់ ចំពោះភាពរអាក់រអួលចាំបាច់របស់អង្គភាព យើងខ្ញុំ    ដូចបានជំរាជូនខាងលើជាក់ជាពុំខានឡើយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner