ទារកនិងកុមារជាង៨ម៉ឺននាក់ឆ្លងកូវីដ នៅប្រទេសមួយក្នុងប្លុកអាស៊ាន
រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី Adham Baba បាននិយាយ នៅថ្ងៃចន្ទទី៣១ ឧសភា ២០២១នេះថា ប្រទេសខ្លួនមានទារកនិងកុមារ ៨២៣៤១នាក់ហើយបានឆ្លងជំងឺកូវីដ១៩។
វេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្នុងចំណោមជាង៨ម៉ឺននាក់ មានជិត២ម៉ឺននាក់គឺកុមារអាយុក្រោម៤ឆ្នាំ ហើយ ៨២៣៧នាក់អាយុចន្លោះពី៥ទៅ៦ឆ្នាំ ខណៈ ២៦៨៥១នាក់ មានវ័យពី៧ដល់១២ឆ្នាំ ស្របពេលដែល ២៧៤០២នាក់ អាយុពី១៣ដល់១៧ឆ្នាំ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះថា ពុំមានទារកឬកុមាររូបណាធ្ងន់ធ្ងរទេ។
ម៉ាឡេស៊ីមានអ្នកកើតកូវីដ១៩ សរុប ជាង៥៧ម៉ឺននាក់ហើយ៕ ប្រភពពី CNA
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ