សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើង៦ចំណុច ក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវី-១៩ ថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញៈ សុន្ទរកថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​សេ​អ៊ូ​ល​ទី ២​នៃ​ភាពជា​ដៃគូ​សម្រាប់ ការអភិវឌ្ឍ​បៃតង​និង​គោលដៅ​សកល​ឆ្នាំ​២០៣០ (P4G) ស្តីពី ការលើកកម្ពស់​ការស្តា​របៃ​តង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័​ន្ទ​ពី​ជំងឺឆ្លង​កូ​ដី​ដែ​-១៩ ​ថ្ងៃទី ៣០-៣១ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។

ឯកឧត្តម មូ​ន ចេ​អ៊ី​ន (Moon Jae IN) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ន្ត្រី​កូរ៉េ និង​ជា​ប្រធាន​អង្គប្រជុំ​ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល​លោក​ ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​ជាទី​រាប់អាន​

​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ក្រៃលែង ដោយបាន​ចូលរួម​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​ដទៃទៀត ក្នុង​កិច្ចប្រជុំ​កំពូល​សេ​អ៊ូ​ល​ទី ២​នៃ​ភាពជា​ដៃគូ​សម្រាប់​ការ​អភិ វ​ឌ្ឍ​បៃតង​និង​គោលដៅ​សកល​ឆ្នាំ ២០៣០ (P4G) នេះ​ក្រោម​ប្រធានបទ​ដ៏​សំខាន់​៖«​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​ពី​ជំងឺ​កូ​វីដ​១៩» ។​

​ជាការ​ពិតណាស់​ចំពោះមុខ​យើង​មាន​ភាពចាំបាច់​បំផុត​ក្នុងការ​បង្វែរ​ទិសដៅ​គោលនយោបាយ​និង​ធនធាន​ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩, ទ្រទ្រង់​ជីវ ភាព​រស់នៅ​របស់​ប្រជាជន​,​ជួយ​រក្សា​លំនឹង​អាជីវកម្ម​-​ធុរកិច្ច​ដែល​រង​ផលប៉ះពាល់​និង​ជាពិសេស​ស្តារ​និង​ជំរុញ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ឱ្យបាន​ឆាប់ រហ័ស​ដោយ បង្កើន​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ​សង្គម​, ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​សំដៅ​ត​ភ្ជាប់ ទៅនឹង​ច្រវាក់ ផលិតកម្ម​និង​បម្រើ​ដល់​ឧស្សាហកម្ម​ធំៗ​និង​លើកកម្ពស់​ឌី​ជី​ថ​លូ​ប​នីយកម្ម​សេដ្ឋកិច្ច​និង​សង្គម ។​ល​។​

​ដោយឡែក ការតម្រង់ទិស​អាទិភាព​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​សំដៅ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​កើតចេញពី​ការប្រែប្រួល​អាកាស ធាតុ ក៏​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ផងដែរ​ដើម្បី​ធានា​ចីរភាព​និង​លើកកម្ពស់​បរិ​យា​ប័ន្ន​នៃ​កិច្ច​អភិវឌ្ឍ​រយៈពេល​វែងរ​បស់ យើង ។ ជាក់ស្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គ្រោះមហន្តរាយធម្មជាតិ​ដែល​បានកើត​ឡើង ក្នុង​តំបន់ និង​ពិភពលោក ដូចជា រលក​យក្ស​ស៊ូណាមិ​, គ្រោះទឹកជំនន់​,​ខ្យល់ព្យុះ​និង​រលក​កម្តៅ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​និង​កាន់តែ​ញឹកញាប់​ដែល​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​,​សេដ្ឋកិច្ច​និង​សង្គម ។ ផ្អែកលើ​និន្នាការ​នេះ​បញ្ហា​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​ត្រូវបាន​វាយតម្លៃថា​អាចមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​នាំមក​នូវ​វិបត្តិ​ដ៏​ធំ​នាពេលខាងមុខ​ជាមួយនឹង ផល​ប៉ះទង្គិច​ដែលមាន​វិសាលភាព​និង​ទំហំ​ពិបាក​នឹង​ប៉ាន់ប្រមាណ​បាន​ទៅលើ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​យើង។

​ក្នុង​បរិបទ​នេះ​ការលើកកម្ពស់​ការស្តារ​បៃតង​ឡើងវិញ (Green Recovery) គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការ​ទ្រទ្រង់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​សម្រាប់​រយៈ ពេល​វែង​ដោយ​ម្យ៉ាង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព និង ភា​តរៈ​បរិស្ថាន​នៃ​ការប្រើប្រាស់​និង​ផលិតកម្ម ព្រមទាំង​ជួយ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ដោយ​ធានា​ឱរ​ន្ត​រ ភាព​បរិស្ថាន និង​ពង្រឹង​ភាព​ធន់​ទៅនឹង​អាកាសធាតុ និង ម្យ៉ាងទៀត​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ការធានា​នូវ​ចីរភាព​នៃ​កិច្ច​អភិវឌ្ឍ​លើកកម្ពស់​ជីវភាព​រស់​នៅ​និង សុវត្ថិភាព​របស់​ប្រជាជន​និង​កាត់បន្ថយ​ភាពក្រីក្រ ។​
​ ​ជារួម​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ជំងឺ​កូ​រីដ​-១៩ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​, តំបន់ និង​សកល​យើង​ត្រូវតែ​រៀបចំ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ វែងឆ្ងាយ​និង​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ភាពបុរស​កម្ម​សំដៅ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទាំង​ក្នុង​ទិដ្ឋភាព​សង្គម​, សេដ្ឋកិច្ច​និង​បរិស្ថាន ដើម្បី​លើកកម្ពស់​ភាព​ធន់ និង​ចីរភាព​នៃ​ការអភិវឌ្ឍ​របស់​យើង​។​ក្នុង​ស្មារតី​នេះ​ខ្ញុំ​សូម​លើកឡើង​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​កិច្ចប្រជុំ​នាពេលនេះ​ដែល​យើង​ត្រូវ បង្កើន​ការយកចិត្តទុកដាក់​ដូចខាងក្រោម ៖
(១).បន្ត​ជំរុញ​និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម​តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​និង​ប្រកាន់ខ្ជាប់​នូវ​ក្របខណ្ឌ​ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ​ជាពិសេស​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​ប្រែ​ប្រួ អាកាសធាតុ​។​
(២).​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​តំបន់​និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការលើកកម្ពស់​ការ​បញ្ញា​ប​ទស្សនាទាន បៃតង​ក្នុងការ​អភិវឌ្ឍ​ជាពិសេស​លើ​វិស័យ កសិកម្ម​, ការអភិវឌ្ឍ​ទីក្រុង​, ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, សេដ្ឋកិច្ច​វិលជុំ (circular econorry ), សេដ្ឋកិច្ច ឌីជីថល និង​ថាមពល​កកើត​ឡើងវិញ ។​
(៣). ជំរុញ​ការអភិវឌ្ឍ​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព (Sustainable findrice) តាមរយៈ​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល ដើម្បី​កៀរគរ​ធនធាន​បន្ថែម សំដៅ​ធានា​និរន្តរភាព​នៃ​ការអនុវត្ត​សកម្មភាព​ទប់ស្កាត់​នឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការរៀបចំ​និង​ការដាក់ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​បៃតង​និង​យន្ត ការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន (PPP) ជាដើម​។​
(៤). ដាក់ចេញ​គោលនយោបាយ​លើកទឹកចិត្ត​ព្រមជាមួយ​នឹង​ការដាក់ចេញ​វិធានការ​កែទម្រង់​មុត​ស្រួច​សំខាន់ៗ​ដើម្បី​ជំរុញ​ធុរកិច្ច​បង្កើត​ថ្មី​ឱ្យធ្វើ​នវានុវត្តន៍​លើ គំរូ​ធុរកិច្ច​បៃតង​ហើយ​ជំរុញ​វិស័យ​ឯកជន​ឱ្យ​បង្កើន​ការចាប់អារម្មណ៍​លើ​ការវិនិយោគ​បៃតង​ទាំង​វិនិយោគ​ដែល​បង្កើត​បច្ច័យ​វិជ្ជមាន​ដល់​សង្គម​សេដ្ឋកិច្ច (impact investment) និង​វិនិយោគ​ពា​ជា​ជ្ជ​កម្ម​(commercial investment) ដូចជា​ក្នុង​បច្ចេកវិទ្យា​បៃតង​និង​ថាមពល​កកើត​ឡើងវិញ​។​
(៥).​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​និង​ការដោះស្រាយ​គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដោយ​ផ្តល់​សារៈសំខាន់​លើ​ការលើកកម្ពស់​ការវិនិយោគ​ប្រក ប​ដោយ​ចីរភាព​និង​ការទទួលខុសត្រូវ​និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​និង​ការវិនិយោគ​ក្នុង​គ្រប់​វិស័យ​តាមរយៈ​ការជំរុញ​និង​លើកទឹកចិត្ត​ការអភិវឌ្ឍ​ឧស្សា ហ​កម្ម​បៃតង​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង ។​
(៦).​លើកកម្ពស់​លទ្ធភាព​កាត់បន្ថយ​និង​ប ( mitigation and adaptation) ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការអភិរក្ស​ធនធានធម្មជាតិ​,​ការអភិវឌ្ឍ ទីក្រុង​និង​ឧទ្យាន​បៃតង​, និង​ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ឱ្យ​កាន់តែ​រឹងមាំ​លើ​ការស្រាវជ្រាវ​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​តម្រូវការ​ក្នុងការ​គ្រប់ គ្រង​គ្រោះមហន្តរាយធម្មជាតិ ។​

​ជា​ចុងបញ្ចប់​ខ្ញុំ​សូម​ជូនពរ​ឱ្យ​កិច្ចប្រជុំ​កំពូល​លើក​ទី២នេះ ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា ដូច​ការរំពឹងទុក៕ សូម​អរគុណ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner