ខ្លឹមសារសំខាន់ៗ ក្នុងកិច្ចប្រជុំកំពូលសេអ៊ូលទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G)

អត្ថបទដោយ៖
AMS OneMinute

ខ្លឹមសារសំខាន់ៗ ក្នុងកិច្ចប្រជុំកំពូលសេអ៊ូលទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ក្រោមប្រធានបទ៖ “ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩” នាថ្ងៃទី ៣០-៣១ ឧសភា

(១). បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែទូលំទូលាយ។

(២). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ។

(៣). ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល។

(៤). ដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងវិធានការកែទម្រង់សំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មី ព្រមទាំងជំរុញការវិនិយោគបៃតង។

(៥). ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។

(៦). លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ ទីក្រុង និងឧទ្យានបៃតង ក៏ដូចជាសមត្ថភាពស្រាវជ្រាវរបស់ស្ថាប័ន។

ads banner