សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាចូលរួមកិច្ចប្រជុំកំពូល សេអ៊ូល P4G ដែលមានមេដឹកនាំ៦៨ប្រទេសចូលរួម (Video Inside)
កិច្ចប្រជុំកំពូល សេអ៊ូល P4G ឆ្នាំ២០២១ ដែលចូលរួមពីមេដឹកនាំចំនួន៦៨ប្រទេសលើសកលលោក បានប្រព្រឹត្ត ទៅនៅថ្ងៃទី៣១ឧសភាដើម្បីការឆ្លើយតបបញ្ហាប្រែប្រួល អាកាសធាតុក្នុងតំបន់និងពិភពលោក។ កិច្ចប្រជុំកំពូល សេអ៊ូល P4G ឆ្នាំ២០២១ ដោយមានការចូលរួមពីប្រធានាធិបតីកូរេខាងត្បូងលោកមូនជេអ៊ីន បានប្រព្រឹត្តទៅ ក្រោមប្រធាន បទ”ការស្ដារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកា បោន” ។
សម្ដេចតេជោ ហ៊ុន សែន បានចូលរួមជាមួយមេដឹកនាំពិភពលោកដទៃទៀត ក្នុងការថ្លែងសុន្ទរកថាមួយ ជុំវិញ ប្រធាន បទ “ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩”។ ក្រៅពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បណ្តាមេដឹកនាំក្នុងពិភពលោកដទៃទៀតដែលចួលរួមក្នុងការផ្តល់សុន្ទរកថារួមមាននាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីសចនសុន, អធិការបតីអាល្លឺម៉ង់លោកស្រី Angela Markel, ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ា ក្រុង, នាយករដ្ឋមន្ត្រីចិន លោកលីខឺឈាំង, ប្រធានាធិបតីក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel, ប្រធានាធិបតី ឥណ្ឌណេស៊ី លោកចួកូ វីដូដូ, អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែ័រ៉េស និងបណ្តាមេ ដឹកនាំពិភពលោកជាច្រើនទៀត។
ក្រុមអ្នករៀបចំបានថ្លែងថាសន្និសីទកំពូលនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំភាពជាដៃគូសម្រាប់ ការអភិវឌ្ឍ បៃតង និងគោលដៅសកលឆ្នាំ២០៣០ ដែលជាយន្តការដាក់ចេញដើម្បីកសាងកាន់តែប្រសើរ, និងកាន់តែមាន ភាពបៃតង ក្នុងទសវត្សនេះដែលជាទសវត្សត្រូវធ្វើសកម្មភាព។ កិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៣០ឧសភានោះមក បានផ្តោតទៅលើទិដ្ឋភាព សំខាន់ៗមួយចំនួន រួមមាន ១-ភាពចាំបាច់ក្នុង ការកែសម្រួល គោលនយោបាយ និងធនធានដើម្បីអាចជម្នះដោយ ជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩។ទី ២-ផលប៉ះពាល់ អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង៣- សារៈ សំខាន់នៃ ការស្ដារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។