កំពង់ចាម៖ ទឹកឡើងគំហុកបុកផ្តាច់ស្ពានឬស្សី ទឹកដីកោះប៉ែន

“ទឹកឡើងគំហុក បុកផ្តាច់និស្ស័យ
ស្ពានចំណងដៃ ទឹកដីកោះប៉ែន
ពេលនេះបែកហើយ ឆ្នាំក្រោយជួបគ្នា
ជួបស្រស់ពុំងា ស្ពានឬស្សីថ្មី
ឃើញហើយសែននឹក នឹកអនុស្សារ
បងនឹងជីវ៉ា ដឹកដៃគ្នាឆ្លង។
ស្ពានឬស្សីបែកគ្នាពីបងប្អូនមួយរយៈ តែរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែនខេត្តកំពង់ចាម នៅបើកកំសាន្តជាធម្មតា បងប្អូនមកលេងកំសាន្ត គឺឆ្លងមកលេងតាមស្ពានថ្មកោះមិត្តបាន។
រីករាយថ្ងៃចុងសប្តាហ៍ ជូនពរបងប្អូនមានសុខភាពល្អចៀសផុតពីជំងឺផងទាំងពួង។
សូមអរគុណ” នេះគឺជាសំណេរនិងរូបភាពរបស់ផេក “ឆ្នេរ ធម្មជាតិ” កាលពីថ្ងៃទី៣០ ឧសភា ២០២១ម្សិលមិញ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner