ការចាក់វ៉ាក់សាំងទូទាំងប្រទេសបានជាង២លាន៥សែន៦ម៉ឺននាក់ហើយ (Video Inside)

ពលរដ្ឋក្នុងតំបន់ប្រឈមហានិភ័យខ្ពស់នៅរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ថែមទៀត ដែលគិតរហូតមកទល់នឹងពេលនេះ ការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងអតីតតំបន់ក្រហម បានកើនជិត៩០ម៉ឺននាក់ ហើយក្នុងរយៈពេល១ខែកន្លងមកនេះ។ យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ រវាងពីថ្ងៃទី១ឧសភា ដែលមានការចាប់ផ្តើមចាក់វ៉ាក់សាំងក្នុងអតីតតំបន់ក្រហម រហូតដល់ថ្ងៃទី៣០ឧសភា ពលរដ្ឋដែលទទួលបាន ការចាក់វ៉ាក់សាំងក្នុងតំបន់ប្រឈមហានិភ័យខ្ពស់នោះ  មានចំនួន៨៩ម៉ឺន៦ពាន់៤៣២នាក់, ខណៈការចាក់លើក ទី២ បានចំនួន ៦៥ម៉ឺន២៤៤នាក់។

របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជិត៩០ម៉ឺននាក់ក្នុង ខណ្ឌចំនួន៦ដែលជាអតីតតំបន់ក្រហមនោះ រួមមានខណ្ឌមានជ័យ ចាក់បាន១៧ម៉ឺន៦ពាន់៦៨៧នាក់, ខណ្ឌ ដង្កោ ចាក់បាន១៤ម៉ឺន៦៣២នាក់, ខណ្ឌកំបូល ចាក់បាន១០ម៉ឺន៥ពាន់៣២នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ២៩ម៉ឺន៧ពាន់២៧នាក់, ខណ្ឌឫស្សីកែវ ចាក់បាន១០ម៉ឺន១ពាន់១៩៨៨នាក់ និងខណ្ឌទួលគោក ចាក់បាន៧ម៉ឺន ៥ពាន់៨៨៥នាក់។

បើគិតសរុបនៅក្នុងក្របខណ្ឌទូទាំងប្រទេស កម្ពុជាបានចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋ បានចំនួន២លាន៥សែន៦ម៉ឺន៧ពាន់៤៩៣នាក់ហើយដែលស្មើនឹង២៥,៦៧%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន១លាន៩សែន៦ម៉ឺន១ពាន់៣៤៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner