ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៩ពាន់១៩៤នាក់ (Video Inside)
ការឆ្លងកូវីដ១៩របស់កម្ពុជា បានកើនលើស៣ម៉ឺននាក់ហើយ ក្រោយរលកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈបានឆ្លងរាលដាលខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការឆ្លងរយៈពេល២៤ម៉ោងក្នុងព្រឹត្តិការណ៍សហគមន៍នៅថ្ងៃ ច័ន្ទនេះ មានចំនួន៦៩០ករណី ដែលនាំឲ្យចំនួនឆ្លងចូលក្នុងសហគមន៍សារុប២ម៉ឺន៩ពាន់១៩៤ករណីក្នុងរយៈ ពេល១០០ថ្ងៃគត់កន្លងមកនេះ។ បើប្រៀបធៀបការឆ្លងរវាងថ្ងៃអាទិត្យនិងថ្ងៃច័ន្ទនេះ ការឆ្លងរយៈពេល២៤ម៉ោង ចុងក្រោយមានកើនលើស៧៧ករណី។ ការឆ្លងនៅថ្ងៃអាទិត្យមានចំនួន៦៣៥ករណី, ចំណែកការឆ្លងនៅថ្ងៃច័ន្ទ នេះមានចំនួន៦៩០ករណី ដែលចំនួននៅតែខ្ពស់គួរឲ្យបារម្ភ។
កម្ពុជាគិតត្រឹមថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២១ ការឆ្លងសារុបនៅទូទាំងប្រទេសមានចំនួន៣ម៉ឺន៩៤នាក់, ការស្លាប់សរុបមានចំនួន២១៤នាក់ក្រោយការស្លាប់ថ្មី ចំនួន៥នាក់ក្នុងរយៈពេល២៤កន្លងមកនេះ, ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន២ម៉ឺន២ពាន់ ៦៣៦នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន៤៤៨នាក់។