ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងកូវីដ១៩ មានចំនួនជាង៨ម៉ឺនករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២១៩នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន១ពាន់៨៥៧ ករណីករណី ក្នុងនោះការឆ្លង១ពាន់៧៦១ករណី គឺជាការឆ្លងក្នុងសហគមន៍, និង៩៦ករណី ទៀតគឺជាការឆ្លងលើអ្នកដំណើរមកពីក្រៅប្រទេស។

កម្ពុជាក្នុងរយៈពេល៧២ម៉ោងកន្លងមកនេះ មានការស្លាប់ថ្មីចំនួន១៨នាក់ ដែលនាំឲ្យការស្លាប់សរុបបានកើន ឡើងដល់២១៤នាក់, រីឯការព្យាបាលជាសះស្បើយមានចំនួន១ពាន់៧៣៦នាក់ ក្នុងរយៈពេល៧២ម៉ោងចុង ក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុងក្រោយនេះនៅអាស៊ាន រួមមាន៩ប្រទេសលើកលែងតែ ប្រទេសប្រុយណេ។ ចំណែកប្រទេសដែលមានការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន៧ប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner