តួលេខឆ្លងកូវីដក្នុងពន្ធនាគារខេត្តកណ្តាល កាន់តែកើនឡើង (Video Inside)
ទណ្ឌិតនិងមន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដ១៩ កើនឡើង ៣៦៩នាក់ហើយ គិតត្រឹមថ្ងៃនេះ។ កាលពីថ្ងៃ ទី ២៥ឧសភា ការឆ្លងកូវីដ១៩ក្នុងបរិវេណពន្ធនាគារ មានចំនួន១០៦នាក់ក្នុងនោះរួមមានមន្ត្រីពន្ធនាគារ ចំនួន ៣នាក់ ។ សេចក្តីរាយការណ៍បង្ហាញចំនួនឆ្លងកើនដល់៣៦៩នាក់ថ្ងៃនេះ ត្រូវគេបញ្ជាក់ថា មានអ្នកឆ្លងកើន២៦៣ នាក់បន្ថែមទៀតក្នុងរយៈពេល៦ថ្ងៃកន្លងមកនេះ។ ពន្ធនាគារខេត្តកណ្តាលគឺជាពន្ធនាគារតែមួយគត់ដែលមាន សេចក្តីរាយការណ៍ជុំវិញការឆ្លងកូវីដ១៩រាលដាលលើអ្នកទោសក្នុងពន្ធនាគារ។