បុរសឆ្លងកូវីដ១៩ ដែលរត់គេច បានចាប់ខ្លួនបានវិញក្រោយការរត់គេចច្រើនម៉ោង (Video Inside)

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសលោកស្រីឳវណ្ណឌីន បានថ្លែង អំពាវនាវពលរដ្ឋដែលឆ្លងកូវីដ១៩មិនត្រូវរត់គេចមិនព្រមទទួលយកការព្យាបាលនោះឡើយ។ ប្រសាសន៍លោក ស្រីឳវណ្ឌឌីន បានធ្វើឡើងនៅថ្ងៃទី៣១ឧសភានេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ករណីភិតភ័យ រត់គេចរបស់កម្មករក្នុងរោងចក្រខេត្តស្វាយរៀងកន្លងមកនេះ ដែលបណ្តាលឲ្យមានក្តីបារម្ភការមិនអាចគ្រប់គ្រង ការឆ្លងនៃជម្ងឺកូវីដ១៩ទាំងនោះបានឡើយ។

ប្រសាសន៍ដាស់តឿនរបស់ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ជុំវិញការមិនត្រូវរត់គេចដើម្បី បញ្ចៀសការចម្លងដល់អ្នកដទៃនេះ បានធ្វើឡើងនៅទន្ទឹមនឹងសេចក្តីរាយការណ៍មួយទៀតក្នុងរាជធានីដែលមាន ការបញ្ជាក់ថាបុរសឆ្លងកូវីដ១៩ម្នាក់ដែលបានរត់គេចនិងមិនព្រមឲ្យគេព្យាបាល ក្រោយការរកឃើញឆ្លងកូវីដ១៩ ក្នុងខណ្ឌព្រែកព្នៅកាលពីថ្ងៃទី៣០ឧសភានេះ  ត្រូវបានគេរកឃើញនិងឃាត់ខ្លួនបានវិញហើយ។

បុរសឈ្មោះ ជា គា អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង, សង្កាត់គោកឃ្លាង នៃខណ្ឌសែនសុខ បានទៅផ្តល់សំណាកធ្វើ តេស្ត កាលពីថ្ងៃ ទី៣០ឧសភានៅមណ្ឌលសុខភាពគោករកា នៃខណ្ឌព្រែកព្នៅ។ ក្រោយការរកឃើញលទ្ធផលភ្លាម នោះ បុរស រូបនោះ បែរជាមិនព្រមឲ្យក្រុមគ្រូពេទ្យព្យាបាលឡើយប៉ុន្តែបែរជារត់គេចខ្លួន បណ្តាលឲ្យមានកម្លាំង តាមចាប់ខ្លួនបុរសនោះ។ ក្រុមកម្លាំងធ្វើអន្តរាគមន៍ បានដេញតាមមុខសញ្ញារហូតដល់ចំណុចវាលស្រែមួយ កន្លែង ដែលស្ថិតក្នុងភូមិជ្រេស ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បុរសនោះ ថែមទាំងបានប្រើហិង្សា ដោយការគប់ដុំថ្មដាក់មកលើក្រុមការងារដែលព្យាយាមនិយាយបញ្ចុះបញ្ចូលដើម្បីនាំខ្លួនទៅព្យាបាលនោះថែមទៀត។ មិនមានសេចក្តីរាយការណ៍អំពីក្រុមការងារបានរងរបួសដោយអំពើហិង្សាគប់ដុំថ្មនោះទេ។ ដោយមិន អាចគេច ខ្លួនបាន បុរសឆ្លងកូវីដ១៩នោះ ក៏ត្រូវបានគេនាំខ្លួនឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌល សម្រាក ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង។ យោងតាមច្បាប់ ករណីរត់ គេចវេសពី ការព្យាបាលនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល។ បើការគេចវេសនោះ បានបង្កការចម្លងដល់អ្នកដទៃថែមទៀតនោះ បុគ្គល នោះ នឹងត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner