អ្នកសង្ស័យឆ្លងកូវីដ១៩ម្នាក់ទៀតកំពុងរត់គេចខ្លួន (Video Inside)

អ្នកសង្ស័យឆ្លងកូវីដ១៩ម្នាក់ទៀត កំពុងរត់គេចខ្លួនក្នុងពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យ បាក់ទូក។ បុរសឈ្មោះ យ៉ន យោគ ដែលបានរស់នៅក្នុងបន្ទប់ជាមួយនឹងអ្នក ឆ្លងកូវីដ១៩ ត្រូវបានគេតម្រូវឲ្យ ទៅយកសំណាកកាលពីថ្ងៃទី២៨ឧសភា។

យោងតាមសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺ កូវីដ-១៩ថ្ងៃទី៣១ឧសភានេះ បុរសដែលឆ្លងកូវីដ១៩នោះ នៅមិនទាន់បានចូលខ្លួនក្នុងការធ្វើតេស្តយកសំណាក ឡើយ។ អនុគណៈកម្មការ បានអំពាវនាវឲ្យបុគ្គលរួបនោះ ត្រូវចូលខ្លួនមកធ្វើតេស្ដ ហើយទទួលការព្យាបាល និង កុំចម្លងដល់អ្នកដទៃ។

យោងតាមច្បាប់ ករណីរត់គេចវេសពីការព្យាបាលនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល។ បើការគេចវេសនោះ បាន បង្កការចម្លងដល់អ្នកដទៃថែមទៀតនោះ បុគ្គល នោះ នឹងត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner