ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី២៤នាក់ (Video Inside)

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាល ខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៤នាក់នោះ រួមមាននៅក្នុងក្រុងព្រៃវែងចំនួន៦នាក់, ស្រុកព្រះស្ដេចចំនួន៣ នាក់, ស្រុកស្វាយអន្ទរចំនួន២នាក់,ស្រុកមេសាងម្នាក់, ស្រុកពាមជរ៣នាក់, ស្រុកបាភ្នំ៤នាក់, ស្រុកកញ្ច្រៀច ម្នាក់, ស្រុកកំពង់ត្របែក២នាក់, អ្នកមកពីខេត្តកំពង់ឆ្នាំងម្នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។

ខេត្តព្រៃវែង គិតមក ទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៨៦នាក់ មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់២០៣នាក់កំពុងទទួលការព្យាបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner