ខេត្តសៀមរាប មានអ្នកឆ្លងម្នាក់ (Video Inside)

ខេត្តសៀមរាបមានអ្នកឆ្លងកូវី-១៩ ថ្មីតែម្នាក់ទេនៅថ្ងៃនេះ និងក៏មានអ្នកជាសះស្បើយ ចំនួន៥នាក់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមាននោះ ជាស្ត្រីអាយុ២៦ឆ្នាំឈ្មោះ សន បញ្ញា ភេទស្រី រស់នៅភូមិខ្នារថ្មី, សង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាម រយៈរថយន្តឈ្នួល កាលពីថ្ងៃទី៣០ឧសភា ដោយមានអ្នករួមដំណើរជាមួយចំនួន៩នាក់។ 

គិតត្រមថ្ងៃទី៣០ឧស ភាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១១៩នាក់, ក្នុងនោះបានព្យាបាលជាសះ ស្បើយចំនួន៦៦នាក់, ស្លាប់២នាក់ និង៥១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner