ខេត្តកំពង់ចាម មានអ្នកឆ្លងថ្មី៤២នាក់ (Video Inside)
ខេត្តកំពង់ចាម បានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ថ្មីចំនួន៤២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៤២នាក់នេះ គឺក្នុងរង្វង់មនុស្សធ្វើតេស្តសារុបចំនួន៤ពាន់១៥១នាក់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ រួមមាននៅស្រុកកងមាសម្នាក់, ស្រុកស្រីសន្ធរម្នាក់, ស្រុកបាធាយ២នាក់, ស្រុក កំពង់សៀម៤នាក់, ស្រុកព្រៃឈរ១០នាក់, ស្រុកជើងព្រៃ២១នាក់ និងអ្នកមកពីខេត្តកំពង់ធំចំនួន៣នាក់។
ខេត្ត កំពង់ចាម មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២៧នាក់ផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ខេត្តកំពង់ចាម មានអ្នកឆ្លងជំកូវីដ-១៩ចំនួន៨៥១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា២៥០នាក់ និងនៅសល់៦០១នាក់កំពុងទទួលការព្យាបាល។