ផ្សារត្រពាំងអណ្តើក ស្រុកត្រាំកក់ និងផ្សារសៃវ៉ា ស្រុកព្រៃកប្បាស បិទអាជីវកម្មបណ្តោះអាសន្ន (Video Inside)
រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកអាជីវកម្មការលក់ដូរក្នុងផ្សារមួយចំនួនក្នុងស្រុកត្រាំកក់ និងផ្សារមួយ ឈ្មោះសៃ វ៉ា ក្នុងស្រុកព្រៃកប្បាសជាបណ្តោះ អាសន្នសិន ក្រោយការរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធជាច្រើននាក់។ ផ្សារដែលបិទនោះ រួមមានផ្សារនៅក្នុងភូមិទួលខ្លុង, ភូមិស្ទឹង, ភូមិឫស្សីមួយគុម្ព ស្ថិត ក្នុងឃុំអូរសារ់ាយ, និងផ្សារត្រពាំងអណ្តើក ក្នុងស្រុកត្រាំកក់ ដែលជាស្រុកមានអ្នក ឆ្លងចំនួន៨នាក់។ ចំណែក ផ្សារសៃវ៉ានៃស្រុកព្រៃកប្បាសវិញ គឺជាស្រុកដែលមានអ្នកឆ្លងចំនួន ២នាក់ នៅ ថ្ងៃនេះផងដែរ។
យោងតាមរដ្ឋបាលខេត្ត ការផ្អាកបណ្ដោះអាសន្ននៃផ្សារទាំងឡាយនេះ គឺចាប់តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ នេះ ទៅ។ រដ្ឋបាលខេត្តថ្លែងថាគោលបំណងនៃការផ្អាកការលក់ដូរនេះ គឺដើម្បីកាត់ផ្ដាច់ការឆ្លង រាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗ ទៀត។