ខេត្តកែប រកឃើញអ្នកឆ្លងថ្មីចំនួន៣៤នាក់ (Video Inside)

ខេត្តកែបបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៤នាក់នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាម រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៤នាក់នោះគឺសុទ្ធសឹងតែមានប្រវត្តិធ្វើដំណើរមកពីតំបន់ការស៊ីណូ សុខ គីមម៉េង នៃច្រកទ្វាទ្វេភាគីតន់ហន់ ក្នុងខេត្តកំពត។ ទាំងឆ្លងថ្មីទាំង៣៤នាក់នោះ រួមមានមកពីក្រុងកំពត៣ នាក់, ស្រុកដំណាក់ចង្អើរ១៩នាក់, ស្រុកទឹកឈូរ២នាក់, ក្រុងកែប៦នាក់, មកពីកម្ពុជាក្រោមម្នាក់, មកពីស្រុកបា ធាយខេត្តកំពង់ចាមម្នាក់ និងមកពីខេត្តសៀមរាបម្នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner