ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៤៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៤នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ។ យោងតាមរដ្ឋបានខេត្ត អ្នកឆ្លងកូវីដ១៩ថ្មីទាំង៤៤នាក់នោះ ត្រូវគេឃើញមានការកើនឡើងជាង ម្សិលម៉ិញចំនួន១៤នាក់ ដែលការឆ្លងកាលពីម្សិលម៉ិញនោះមានចំនួន ៣០នាក់ ។

អ្នកឆ្លងដែលរកឃើញនៅថ្ងៃនេះ គឺរួមមានការឆ្លងលើពលករមកពីប្រទេសថៃចំនួន៣៣នាក់និងចំនួន១១នាក់ ទៀត គឺជាការឆ្លងនៅក្នុងសហគមន៍។ អ្នកទាំង ៤៤នាក់ នោះត្រូវគេបញ្ជាក់ថា ជាស្រ្តី២២នាក់ និងបុរស២២នាក់ ។ អ្នកឆ្លងទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតចំនួន១១នាក់,ស្រុកមង្គលបុរីចំនួន ១០នាក់, ស្រុកព្រះ នេត្រព្រះចំនួន៨នាក់, ស្រុកភ្នំស្រុកចំនួន៧នាក់,ស្រុកស្វាយចេកចំនួន៣នាក់, ស្រុកថ្មពួកម្នាក់, ស្រុកម៉ាឡៃម្នាក់ និងជាអ្នកចំណូលថ្មីមកពីខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងចំនួន ២នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner