ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី១៣នាក់ (Video inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី  ចំនួន១៣នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញឆ្លងថ្មីទាំង១៣នាក់នោះ សុទ្ធតែជាស្ត្រី និងជាកម្មកររោងចក្រ ទាំងអស់ ។ អ្នកទាំង១៣នាក់នោះ ត្រូវគេបញ្ជាក់ថា ជាពលរដ្ឋរស់នៅស្រុកកំពង់ត្រឡាច ៧នាក់, នៅស្រុកសាម គ្គីមានជ័យ៥នាក់ និងនៅស្រុករលាប្អៀរ ម្នាក់ផងដែរ ។

កំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សរុបចំនួន ២៤៦នាក់ ក្នុង នោះជាសះស្បើយចំនួន៤៩នាក់, ស្លាប់៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៩៤នាក់ បូករួមទាំងការព្យា បាលជាសះស្បើយនៅថ្ងៃនេះចំនួន៤នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner