ខេត្តស្ទឹងត្រែង មានអ្នកឆ្លង២នាក់ (Video Inside)
ខេត្តស្ទឹងត្រែងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ចំនួន២នាក់។ សេចក្តីជូន ដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកជម្ងឺទំាង២នាក់ គឺជាប្តីប្រពន្ធចំណូលថ្មីធ្វើដំណើរមកពីខេត្តព្រៃវែង។ អ្នកវិជ្ជមានកូវិទំាង២នាក់ មានអាសយដ្ឋាននៅភូមិស្រែលិច ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច នៃខេត្តព្រៃវែង ដែល បានដឹកទំនិញចូលមកខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ឧសភាឆ្នាំ២០២១នេះ។ គិតត្រឹមថ្ងៃទី៣១ឧសភានេះ ខេត្តស្ទឹង ត្រែង មានឆ្លងសរុប១២នាក់, អ្នកជាសះស្បើយ ម្នាក់ និងកំពុងសម្រាកព្យាបាល១១នាក់៕