ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម ដាក់ដំណើរការបណ្តោះអាសន្ន (Video Inside)
ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម រវាងខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃដំណាច់ខែឧសភានេះ។ អភិបាលខេត្តព្រៃ វែង លោកជា សុមេធី នៅព្រឹកថ្ងៃទី៣១ឧសភាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរ ការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម បណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្តសិន គឺរវាងខេត្តព្រៃ វែង នៃ ប្រទេសកម្ពុជា និងខេត្តតៃនិញនៃប្រទេសវៀតណាម។ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រ ផ្នែកខាងកើតទល់នឹងស្ទឹងឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុងភូមិតាំងណាម ឃុំតឹងប៊ិន, ស្រុក តឹងបៀង ខេត្តតៃនិញនៃប្រទេសវៀតណាម។
លោកអភិបាលខេត្តព្រៃវែងកម្ពុជា បានថ្លែងថា ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនាពេលនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិ ផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និង ក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹង ជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។