ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀម ប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន (Video Inside)

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងធ្វើការហ្វឹកហាត់ លើកដំបូង នៅប្រទេសបារ៉ែន ដើម្បីត្រៀមប្រកួត ជាមួយម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បៅក្នុងវគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ FIFA WORLD CUP QATAR 2022។ ក្រុមជម្រើសជាតិកម្ពុជា មានកីឡាករ២៤នាក់ ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោករ៉ាយូ ហ៊ីរ៉ូស  និងអ្នកចាត់ការទូទៅ លោកកេស៊ួគី ហុងដា រួមទាំងគ្រូជំនួយ បានចាប់ផ្តើមហ្វឹកហាត់ត្រៀមប្រកួត ជាមួយម្ចាស់ផ្ទះ បារ៉ែន មុនគេ នា វេលាម៉ោង ១១កន្លះយប់ ម៉ោងនៅកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

ក្រុមកម្ពុជា នឹងត្រូវបន្តជួបប្រកួត ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយ ដែលត្រូវប៉ះជាមួយក្រុម ជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាន នៃប្រទេសបារ៉ែនដូចគ្នា។ គួររំលឹកថា កាលពី ជំនួបជើងទី១ ក្នុងពូលCនេះ គឺនៅឆ្នាំ២០១៩ ក្រុមម្ចាស់ផ្ទះកម្ពុជាពេលនោះ បានប្រកួតចាញ់ក្រុមភ្ញៀវនៃប្រទេស បារ៉ែន ដោយលទ្ធផល ០ទល់១។

ក្រុមម្ចាស់ផ្ទះកម្ពុជាក្រោយមក បានប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ និង ចាញ់ប្រទេសអ៊ីរ៉ង់០ទល់នឹង១៤។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ក្រោយការ ឆ្លងកាត់៥ប្រកួតកន្លងមកនេះក្នុង ពិន្ទុបន្តចាញ់៤ប្រកួតនិងស្មើមួយប្រកួត។ ការប្រកួតទាំង៣ ចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជាក្នុងប្រទេសបា រ៉ែនប៉ុន្មានថ្ងៃទៀតនេះ គឺជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner