CNCC បង្កើត ពាន League Cup ដោយមាន ៨ ក្លិប ចូលរួម និង ប្រកួត ចុង សប្ដាហ៍ នេះ (Video Inside)

គណៈកម្មការ ប្រកួត បាល់ទាត់ជាតិកម្ពុជា-CNCC បាន ប្រកាសរៀបចំពានរង្វាន់ថ្មីមួយដែលមាន ឈ្មោះ CNCC League Cup 2021 ដោយមាន បេក្ខភាពចូលរួម ប្រកួតប្រជែង ចំនួន ៨ ក្លិប និង ប្រើ រយៈពេល ប្រកួត ជិត ១ ខែដែលនឹងចាប់ផ្ដើម នាថ្ងៃ ទី ៥ ខែ មិថុនា ក្នុងចុង សប្ដាហ៍ នេះ។ បេក្ខភាព ក្លិបចូលរួម ប្រកួតពានរង្វាន់ ថ្មីនេះ រួមមាន ក្លិប ព្រះខ័នរាជស្វាយរៀង , ភ្នំពេញក្រោន , បឹងកេត , វិសាខា , កងយោធពលខេមរភូមិន្ទ , ខេត្តព្រៃវែង , ក្រុម ISI ដង្កោ សែនជ័យ និង ក្រុមយុវជន សាលាបាល់ទាត់ ជាតិបាទី។

មន្ត្រីគណៈកម្មការបាន ថ្លែងថាសម្រាប់គោលបំណង នៃការបង្កើត ពាន CNCC League Cup 2021 នេះ បានធ្វើឡើងក្នុងអំឡុងក្រុម ជម្រើសជាតិកម្ពុជាបានចេញទៅប្រកួតក្រៅប្រទេស ស្របពេលការប្រកួតក្របខណ្ឌ លីគកំពូលកម្ពុជាត្រូវ សម្រាក ដើម្បីឲ្យ ក្លិបមួយចំនួន មានឱកាស ផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងសមត្ថភាពបន្ថែមត្រៀមការត្រឡប់មកវិញ នៃការប្រកួតផ្លូវការ ។

កាលបរិច្ឆេទប្រកួត គឺគ្រោងប្រកួត ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី២៧ខែមិថុនា ដោយ ក្រុមចូលរួមទាំងអស់ ត្រូវបែងចែកជា២ពូល និងប្រើរូបមន្ដ ប្រកួត Home/Away ដោយប្រកួតតែ១ជើង ប៉ុណ្ណោះ ដើម្បី ស្វែងរកក្រុមលេខ ១ និងលេខ ២ ក្នុងពូលនីមួយៗឡើង វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង វគ្គផ្ដាច់ព្រ័ត្រ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner