កូវីដ១៩៖ ឥណ្ឌាបន្តឆ្លងធ្លាក់ចុះ អ្នកស្លាប់ក៏ដូចគ្នា
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយថា អត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ដែលរបាយការណ៍ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា បាននិងកំពុងបន្តថយចុះដដែល ដោយនៅថ្ងៃអង្គារ ទី១ មិថុនានេះ ករណីឆ្លងថ្មីៗចំនួន១២៧,៥១០នាក់ ខណៈពេលផ្ទុះខ្លាំង ១ថ្ងៃ អាចពី២០ម៉ឺនទៅ៣០ម៉ឺននាក់ មួយថ្ងៃនោះ។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ក្រៅពីតួលេខករណីឆ្លងថ្មីៗខាងលើ ឥណ្ឌាក៏បានរាយការណ៍ពី ករណីអ្នកជំងឺស្លាប់ថ្មីៗផងដែរ គឺចំនួន២,៧៩៥នាក់ ដែលអត្រាស្លាប់នៃអ្នកជំងឺ COVID-19 ក៏មានការបន្តថយចុះដូចគ្នា នៅមួយរយៈចុងក្រោយនេះ។
ក្រោយបូកបន្ថែមជាមួយតួលេខទាំងនេះ ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនដល់២៨,១៧៥,០៤៤នាក់ និងស្លាប់កើនដល់៣៣១,៨៩៥។ ដោយឡែកអ្នកជំងឺសរុប ២៥.៩លាននាក់បានជាសះស្បើយ និង១.៩លាននាក់ កំពុងបន្តសម្រាកព្យាបាល។