ឥណ្ឌាមានគំរោងលើកកម្ពស់ការផ្គត់ផ្គង់បន្ទះអេក្រង់ LCD នៅក្នុងស្រុក តាមរយៈការបញ្ចេញកញ្ចប់ថវិការហូតដល់២០ពាន់លានដុល្លារ (មានវីដេអូ)
ឥណ្ឌា៖ របាយការណ៍របស់ក្រុមស្រាវជ្រាវ ICEA បានអោយដឹងថា នៅក្នុងឆ្នាំ២០២០ តម្រូវការបន្ទះអេក្រង់ LCD មានកំណើនខ្ពស់ដែលគិតជាទឹកប្រាក់៥.៤ពាន់លានដុល្លារ ហើយអាចនឹងកើនឡើងជិត១៩ពាន់លានដុល្លារនៅឆ្នាំ២០២៥ខាងមុខនេះ ។
ជុំវិញកំណើនខាងលើនេះដែរ រដ្ឋាភិបាលឥណ្ឌាគ្រោងបញ្ចេញកញ្ចប់ថវិការហូតដល់២០ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ចង្វាក់ផលិតកម្ម ក្នុងការផ្គត់ផ្គង់បន្ទះអេក្រង់ LCD នៅក្នុងស្រុក ក្រោយមើលឃើញកំពុងតែមានតម្រូវការខ្ពស់ ។
បច្ចុប្បន្នឥណ្ឌាបានក្លាយជាទីតាំងដ៏ល្អ និងទាក់ទាញសម្រាប់ការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក ដោយមានក្រុមហ៊ុនធំៗជាច្រើនបានផ្លាស់ប្ដូររោងចក្ររបស់ខ្លួនទៅកាន់ឥណ្ឌា ក្នុងនោះរួមមាន Samsung និង Apple ខណៈដែលរដ្ឋាភិបាលឥណ្ឌាបានអះអាងអំពីប្រាក់ឈ្នួលកម្មករថា មានស្ដង់ដារ ៕ ប្រភព៖ Digi Times
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។