ក្រុមហ៊ុន Rolls Royce ចេញលក់រថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតលើពិភពលោក (មានវីដេអូ)

អង់គ្លេស៖ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Rolls Royce បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ក្រោយប្រកាសចេញម៉ូដែលរថយន្តដ៏ថ្មីសន្លាង មានឈ្មោះថា Boat Tail ដែលជាប្រភេទរថយន្តមានតម្លៃថ្លៃបំផុតលើពិភពលោក ។

រថយន្ត Rolls Royce Boat Tail ខាងលើ ត្រូវបានប្រកាសតម្លៃលក់២៨លានដុល្លារ ដោយជំនួសដំណែងរថយន្តថ្មីថ្លៃបំផុតរបស់ Rolls Royce Sweptail ដែលមានតម្លៃខ្លួនត្រឹម១២,៨លានដុល្លារ ។

រថយន្ត Rolls Royce Boat Tail នេះដែរ ត្រូវបានគេរាយការណ៍ថា នឹងត្រូវផលិតត្រឹមតែ៣គ្រឿងប៉ុណ្ណោះ ហើយវានឹងទទួលបានការកែកុនទៅលើកាប៊ីនខាងក្នុង និងគ្រឿងបរិក្ខាប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់ម្ចាស់វាផ្ទាល់ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner