ប្រមុខអង្គការសុខភាពពិភពលោក WHO អំពាវនាវអោយប្រទេសទាំងអស់គាំទ្រដល់សន្ធិសញ្ញារោគរាតត្បាត (មានវីដេអូ)

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានជំរុញអោយប្រទេសទាំងអស់គាំទ្រដល់សន្ធិសញ្ញាត្រៀមបង្ការរោគត្បាតរាតត្បាត ដោយព្រមានថា វានឹងជាកំហុសដ៏ធំធេងមួយក្នុងការគិតថា គ្រោះថ្នាក់នៃជំងឺកូវីដ១៩បានកន្លងផុតទៅហើយ ។

នៅក្នុងសុន្ទរកថាបិទរបស់គាត់នៅឯសន្និបាតសុខភាពពិភពលោក (WHA) លោក ថេដ្រូស បានគូសបញ្ជាក់ថា អនុសាសន៍មួយដែលខ្ញុំជឿថា នឹងធ្វើបានល្អបំផុតក្នុងការពង្រឹងទាំង WHO និងសន្តិសុខសុខភាពពិភពលោក គឺអនុសាសន៍សម្រាប់សន្ធិសញ្ញាស្តីពីការត្រៀមបង្ការ និងការឆ្លើយតបរោគរាតត្បាត ដែលអាចប្រសើរឡើងដូចអ្វីដែលខ្ញុំបាននិយាយកាលពីមុននោះ ព្រមទាំងទំនាក់ទំនងរវាងរដ្ឋជាសមាជិក និងកិច្ចសហប្រតិបត្តិការ ។

សន្ធិសញ្ញាស្តីពីការត្រៀមបង្ការរោគរាតត្បាតបានឈានមុខគេនៅខែមីនា ដោយមានគោលបំណងតម្រូវអោយប្រទេសទាំងអស់រួបរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត ដោយធ្វើអោយទំនោរជាតិនិយមមានលក្ខណៈខុសប្លែកពីគ្នា ដែលជំរុញអោយប្រទេសនានាស្វែងរកការឆ្លើយតបជាសកលចំពោះវិបត្តិនោះ ។ សំណើរនេះត្រូវបានគាំទ្រដោយមេដឹកនាំ និងមន្រ្តីពិភពលោកជាង២០នាក់មកពីទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិកខាងត្បូង និងអាស៊ី ជាដើម ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner