សម្តេចតេជោបានស្នើយន្តការដោះស្រាយលើបំណុលដែលកម្ពុជាជំពាក់អាមេរិកចំនួន៣លក្ខខណ្ឌ

អត្ថបទដោយ៖
AMS OneMinute

សម្តេចតេជោបានស្នើយន្តការដោះស្រាយលើបំណុលដែលកម្ពុជាជំពាក់អាមេរិកចំនួន៣លក្ខខណ្ឌ រួមមាន៖

១. អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ

២. សងតាមកម្មវិធីរំលោះការប្រាក់ត្រឹមមួយភាគរយ និង

៣. បង្វែរបំណុលជាង ៧០ភាគរយ ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជាលើវិស័យអប់រំ វប្បធម៌ និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់។

រដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ បានជាប់ជំពាក់បំណុលរដ្ឋាភិបាលអាមេរិកប្រមាណ ២៧៤លានដុល្លារ ដែលមកដល់បច្ចុប្បន្នបំណុលនេះ បានឡើងដល់ជិត ៧០០លានដុល្លារហើយ។ បំណុលរបបសាធារណរដ្ឋនាពេលនោះ យកមកបម្រើលើវិស័យយោធា និងការធ្វើសង្គ្រាម។

សម្តេចតេជោចាត់ទុកបំណុលនេះ ជាបំណុលកខ្វក់ ប្រៀបដូចជាការយកញញួរមកដំលើក្បាលប្រជាពលរដ្ឋកម្ពុជា ព្រោះថវិកាបម្រើឱ្យវិស័យយោធានាពេលនោះបាននាំដល់ភ្លើងសង្គ្រាម និងបង្កទុកវេទនាជាខ្លាំងសម្រាប់ពលរដ្ឋកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចតេជោនាថ្ងៃទី១ មិថុនានេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបង្ហាញពីការពេញចិត្តខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនដូចជា ការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម សកម្មភាពមនុស្សធម៌ ដូចជាការឱ្យនាវា Westerdam ចូលចត។

ads banner