ទីតាំងដែលអ្នកមានវិជ្ជមានកូវីដ១៩ បានចេញចូល
១. អ្នកវិជ្ជមានកូវីដ១៩ជាច្រើននាក់ ជាបុគ្គលិកក្រុមហ៊ុន ខេហ្វ័រ K Four លក់គ្រឿងអេឡិចត្រូនិច សាខាបាក់ទូក ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី ២០-២៧ ឧសភា ២០២១
២. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកក្រុមហ៊ុន OIFM International ស្ថិតនៅ ជាន់ទី១៣ នៃអគារ The Bridge សង្កាត់ទន្លេបាសាក ខណ្ឌចំការមន និង The Bridge Residence ជាន់ទី២១ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន ចាប់ពីថ្ងៃទី១៨-២៦ ឧសភា ២០២១
៣. អ្នកវិជ្ជមានកូវីដ១៩ បានទៅពិនិត្យឈាម និងទិញថ្នាំនៅពេទ្យ សារិកាកែវ (ម្ដុំផ្សារស្ទឹងមានជ័យចាស់) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី២៤ ឧសភា-១ មិថុនា ២០២១
៤. អ្នកវិជ្ជមានកូវីដ១៩ ជាច្រើននាក់ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនថ្នាំលាប UR (U-90) (UR Chemical Cambodia Co., Ltd.) ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៥-៣០ ឧសភា ២០២១
សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ
